Blog

កញ្ញា កង ពិសី

កញ្ញា កង ពិសី

Services ជួបពួកយើង ពិសី (ឈ្មោះហៅក្រៅ គន្ធា) មានបទពិសោធន៍ក្នុងការធ្វើការជាមួយកុមាររយៈពេលប្រាំឆ្នាំ ។ មុនពេល ចូលមកធ្វើការនៅក្នុងគ្លីនិកហេបភី​ ឃីដ គាត់ធ្លាប់ធ្វើការនៅសាលារៀនអន្តរជាតិហ្គិវវិងទ្រី (Giving Tree International School) វិហាសាសនាគ្រិស្ត និង សាលារៀនអន្តរជាតិ CMIS ។ គន្ធា ចូលចិត្តធ្វើការជាមួយកុមារ ជាពិសេសកុមារក្រីក្រ និងចូលចិត្តការងារចម្អិនម្ហូបអាហារជាមួយក្រុមគ្រួសារ ។

Read More

កញ្ញា ប្រាយអូនី ណោរីស

កញ្ញា ប្រាយអូនី ណោរីស

កញ្ញា ប្រាយអូនី គឺជាអ្នកជំនាញព្យាបាលមុខងារពិសេសមកពីប្រទេសអូស្ត្រាលី។ កញ្ញាមានបទពិសោធន៏ធ្វើការជាមួយកុមារនៅក្នុងមន្ទីរពេទ្យ។ កញ្ញា ប្រាយអូនី មានចំណាប់អារម្មណ៍ខ្លាំងក្នុងការរធ្វើការជាមួយកុមារដែលបានជួបប្រទះនូវការប៉ះទង្គិច​ផ្លូវ​ចិត្ត ក៏ដូចជាធ្វើការកំណត់គោលដៅជាមួយនឹងក្រុមគ្រួសារ។ ក្នុងពេលទំនេរ គាត់ចូលចិត្តធ្វើអ្វីដែលទាក់ទងនឹងទឹក និងការគូរគំនូរ។

Read More

កញ្ញា វីកគី គ្រីនហល

កញ្ញា វីកគី គ្រីនហល

ការបង្រៀនកុមារនៅក្នុងប្រទេសអង់គ្លេសបានធ្វើអោយ វីកគី ចាប់ផ្តើមមានចំណាប់អារម្មណ៍ក្នុងការធ្វើការជាមួយកុមារដែលត្រូវការ ការអប់រំពិសេស។ កញ្ញាមានចំណាប់អារម្មណ៍ជាពិសេសចំពោះការព្យាបាលការនិយាយ និងបញ្ហាអូទីស្សឹម (Autism) ហើយក៏ដូចជាការផ្តល់អោយ នូវការទទួលបាន សេវាព្យាបាលការនិយាយដូចៗគ្នានៅគ្រប់ស្ថានភាពវប្បធម៌និងសេដ្ឋកិច្ចសង្គម។ នេះជាមូលហេតុមួយ ដែលធ្វើឱ្យកញ្ញាមកធ្វើការនៅប្រទេសកម្ពុជា។ កញ្ញា វីកគី ចូលចិត្ត ជិះកង់ ចម្អិនអាហារ  មើលភាពយន្ដ និងការថតរូប។

Read More

អ្នកស្រី ឡៅ ស្រីអូន

អ្នកស្រី ឡៅ ស្រីអូន

អ្នកស្រី ឡៅ ស្រីអូន មានបទពិសោធន៍ធ្វើការជាមួយជនពិការអស់រយៈពេល១០ ឆ្នាំមកហើយ។ មុនពេលធ្វើការជាមួយគ្លីនិក ហេបភី ឃីដ អ្នកស្រីជាអ្នកព្យាបាលដោយចលនា (physiotherapist) នៅអង្គការ ការីតាសកម្ពុជា (Caritas Cambodia) ដែលជាមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តសម្រាប់ កុមារនិងមនុស្សជំទង់។ អ្នកស្រី បានផ្តល់ការវាយតម្លៃនិងអន្តរាគមន៍ដល់កុមារដែលមានបញ្ហា អូទីស្សឹម( autism)  ពិការចលនករខួរក្បាល (cerebral palsy)  កុមារដោនស៊ីនដ្រូម(down syndrome) និង និងភាពពិការភាពផ្សេងៗទៀត។ ស្រីអូន បានទទួលសញ្ញាបត្រការព្យាបាលដោយចលនា (physiotherapy) ពីសាលាបច្ចេកទេស ថែទាំវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក្នុងរាជធានីភ្នំពេញ។ គាត់បានទទួលវគ្គបណ្តុះ​បណ្តាលជាច្រើនទៀតអំពី ការបញ្ចុកអាហារ ការព្យាបាលមុខងារពិសេសេ និងមូលដ្ឋានគ្រឹះនៃ ការព្យាបាលការនិយាយ។ ស្រីអូន ចូលចិត្តធ្វើការជាមួយកុមារដែលមានការពិបាកក្នុងការលូតលាស់ ក៏ដូចជាការផ្តល់ជូន សេវាសមរម្យដល់ពួកគេ។

Read More

អ្នកនាង ឃ្លែរ សលធឺរ

អ្នកនាង ឃ្លែរ សលធឺរ

អ្នកនាង ឃ្លែរ សលធឺរ បានធ្វើការជាអ្នកជំនាញព្យាបាលការនិយាយអស់រយៈពេល ១២ ឆ្នាំមកហើយ ភាគច្រើនជាមួយនឹងកុមារនិងគ្រួសាររបស់សហគមន៍ជនជាតិដើមភាគតិចដែលរស់នៅក្នុងភាគខាងជើងនៃប្រទេសអូស្ត្រាលី។ ឃ្លែរ បានបម្រើការងារនៅក្នុងវិស័យពិការភាព កម្មវិធីសុខភាពត្រចៀក ការស្រាវជ្រាវអំពីជនជាតិដើមភាគតិច និងធ្វើការជាមួយនាយកដ្ឋានអប់រំរបស់ប្រទេសអូស្ត្រាលី។ ចំណាប់អារម្មណ៍ក្នុងវិស័យព្យាបាលរបស់គាត់គឺទាក់ទងនឹង កុមារដែលប្រីពីរភាសាក្នុងការនិយាយ និងការប្រាស្រ័យទាក់ទងក្នុងសង្គម។ ពេលទំនេរ ឃ្លែរ ចូលចិត្ត កីឡាឡើងជញ្ជាំង (rockclimbing) រាំ និង ហាត់យូហ្គា។

Read More

អ្នកស្រី រុស ប្រាយស៏

អ្នកស្រី រុស ប្រាយស៏

អ្នកស្រី រុស ប្រាយស៏ គឺជាអ្នកជំនាញព្យាបាលការនិយាយជនជាតិអូស្រ្តាលីដែលបានរស់នៅក្នុងប្រទេស កម្ពុជាអស់រយៈពេលជាង១០ ឆ្នាំមកហើយ។ ថ្មីៗនេះគាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកអភិវឌ្ឍន៍បែប វិជ្ជមាន (Transformational Development)។ ប្រវត្តិការងារអំពីការព្យាបាលការនិយាយរបស់គាត់គឺ ការធ្វើការជាមួយអ្នកដែលមានតម្រូវការមធ្យោបាយចំរុះដើម្បីប្រាស្រ័យទាក់ទងដោយប្រើ ប្រព័ន្ធប្រាស្រ័ទាក់ទង ជំនួយ និងជំនួស (Alternative and Augmentative Communication-ACC) ដើម្បីបង្កើនការចូលរួមរបស់ពួកគេនៅក្នុងសហគមន៍។ អ្នកស្រី រុស មោះមុតក្នុងការអភិវឌ្ឍន៍ធនធាននិងការអប់រំ អំពីការព្យាបាលការនិយាយដែលសមស្រប សម្រាប់ប្រជាជនកម្ពុជានិងធ្វើអោយពួកគេទទួលបានសេវានេះគ្រប់ៗគ្នា។ គាត់ចូលចិត្តស្វែងយល់ពី កន្លែងថ្មីៗ អាន និងចំណាយពេលកំសាន្តជាមួយក្រុមគ្រួសាររបស់គាត់។

Read More
Show Buttons
Hide Buttons