លូហ្វីស

លូហ្វីស

លូហ្វីស គឺជាអ្នកព្យាលមុខងារពិសេសមកពីប្រទេស អូស្រ្តាលី ។ គាត់បានធ្វើការជាមួយកុមារ និងមនុស្សធំដែលមានពិការភាពរយះពេល ១៥ឆ្នាំមកហើយ នៅតាមសហគមន៍ សាលារៀន និងនៅតាមផ្ទះ។លូហ្វីស មានចំណាប់អារម្មណ៍ ជាពិសេសធ្វើការជាមួយកុមារដែលមានបញ្ហាអូទឹស្សឹម និងឆន្ទះក្នុងការធ្វើការជាមួយក្រុមគ្រួសារ ដើម្បីកសាងសមត្ថភាព ចំណេះដឹង និងការជួយគាំទ្រ។ គាត់ មានបេះដូងពិតប្រាកដសំរាប់ប្រទេសកម្ពុជា ហើយវាជាការដ៏រំភើបមួយ សំរាប់គាត់ក្នុងការចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់ប្រជាជនកម្ពុជា។​ គាត់ស្រលាញ់ការ បង្កើត ការសរសេរ និងរីករាយនិង ការថែសួន និងចំណាយពេល ក្នុងការចេញខាងក្រៅ។

Show Buttons
Hide Buttons