សំណួរដែលត្រូវបានសួរញឹកញាប់

ការកំណត់ពេលវេលាណាត់ជួប

តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីណាត់ជួប?
ដើម្បីបានការឆ្លើយតបរហ័ស សូមទូរស័ព្ទមកកាន់លេខ ០៧៧ ៧១៥ ៥៧៨ ដើម្បីធ្វើការណាត់ជួប។ អ្នកក៏អាចផ្ញើអ៊ីម៉េលមកកាន់ hello@happykidsclinicpp.com ។ សូមទុកពេលមួយថ្ងៃនៃថ្ងៃធ្វើការដើម្បីអោយក្រុមការងារយើងដើម្បីអាចធ្វើការពិនិត្យសំណើរបស់អ្នក មុននឹងក្រុមការងារយើងឆ្លើយតបទៅអ្នកវិញជាមួយនឹងការណែនាំដ៏ជាក់លាក់។

តើ គ្លីនិក ហេបភី ឃីដ មានទីតាំងស្ថិតនៅកន្លែងណា?
គ្លីនិក ហេបភី ឃីដ មានទីតាំងស្ថិតនៅក្នុងមន្ទីរពហុព្យាបាលអន្តរជាតិខេមា (Khema International Polyclinic) នៅអាគារលេខ ២៨, ផ្លូវលេខ ២៩៤ សង្កាត់បឹងកេងកង១។ សូមមើលផែនទីរបស់យើងនៅទីនេះ។

តើ គ្លីនិក ហេបភី ឃីដ ធ្វើការពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មាន?
គ្លីនិក ហេបភី ឃីដ បើកពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។

តើអ្នកជំនាញព្យាបាលការនិយាយឬមុខងារពិសេសេអាចមកផ្ទះខ្ញុំដើម្បីពិគ្រោះយោបល់ឬព្យាបាលបានដែររឺទេ?
ចាសបាន ក្រុមការងារយើងអាចផ្តល់សេវានេះជូនអតិថិជនដែលរស់នៅក្នុងរាជធានីភ្នំពេញ។ សូមជម្រាបជូនថានឹងអាចមានការបង់ថ្លៃសេវាបន្ថែមចំពោះការពិគ្រោះយោបល់ឬវគ្គព្យាបាលនៅផ្ទះ។

ខ្ញុំធ្វើការ តើខ្ញុំអាចរៀបចំឱ្យនរណាម្នាក់ផ្សេងទៀតដើម្បីនាំកូនរបស់ខ្ញុំទៅគ្លីនិកបានទេ?
ពួកយើងតម្រូវអោយមាតាបិតាឬអាណាព្យាបាលមកកាន់គ្លីនិកជាមួយកុមារ។ ក្នុងអំឡុងពេលនៃការពិគ្រោះយោបល់និងការវាយតម្លៃ មាតាបិតាឬអាណាព្យាបាលនឹងត្រូវឆ្លើយសំណួរ និងស្នើអោយបំពេញសំណុំបែបបទមួយចំនួន។ ការធ្វើដូចនេះនឹងជួយអោយក្រុមការងារយើងធ្វើរោគវិនិច្ឆ័យលើកុមារបានល្អប្រសើរ។ ឪពុកម្តាយឬអាណាព្យាបាលក៏អាចនឹងត្រូវបានអញ្ជើញអោយចូលរួមក្នុងវគ្គព្យាបាលផងដែរ។

តើអ្នកផ្តល់ការព្យាបាលជាក្រុមដែររឺទេ?
ចាសផ្តល់ យើងអាចផ្តល់សេវាកម្មព្យាបាលជាក្រុមសម្រាប់កុមារដែលមានអាយុស្របាលគ្នា។

ខ្ញុំមកចូលរួមវគ្គព្យាបាលយឺត។ តើខ្ញុំគួរធ្វើដូចម្តេច?
សូមអ្នកធ្វើយ៉ាងណាអញ្ជើញមកដល់គ្លីនិកឲ្យទាន់ពេលចាប់ផ្តើមវគ្គព្យាបាល។ ដើម្បីគោរពប្រយោជន៍ដល់អតិថិជនផ្សេងទៀត ក្រុមកាងារយើងខ្ញុំនឹងមិនបន្តវគ្គព្យាបាលមួយនេះឡើយប្រសិនបើអ្នកមកយឺតលើសពី ១៥ នាទី។ សូមរៀបចំវគ្គព្យាបាលដែលបានខកខានឡើងវិញដោយផ្ទាល់ជាមួយនឹងអ្នកជំនាញព្យាបាលការនិយាយឬមុខងារពិសេស ឬជំនួយការព្យាបាលរបស់យើង។

ខ្ញុំចង់លុបចោលវគ្គព្យាបាល។ តើខ្ញុំគួរធ្វើដូចម្តេច?
សូមទូរស័ព្ទមកលេខ ០៧៧ ៧១៥ ៥៧៨ ឬផ្ញើអ៊ីម៉េលមកកាន់ hello@happykidsclinicpp.com ភ្លាមៗ។ ការលុបចោលដែលត្រូវបានធ្វើឡើងយ៉ាងតិច២៤ម៉ោងមុនវគ្គព្យាបាលដែលបានកំណត់ ឬក្នុងករណីបន្ទាន់នឹងមិនត្រូវបានគិតថ្លៃសេវាឡើយ។ ចំពោះការលុបចោលធ្វើឡើងតិចជាង២៤ម៉ោង ក្រុមការងារយើងតម្រូវអោយអតិថិជនបង់ថ្លៃពេញនៃថ្លៃសេវាព្យាបាល។

ការទូទាត់នៃការផ្តល់សេវា

តើសេវាកម្មរបស់អ្នកថ្លៃប៉ុន្មាន?
មុនពេលដែលយើងផ្តល់ជូនការព្យាបាល អ្នកត្រូវទទួលការពិគ្រោះយោបល់ ដើម្បីអោយក្រុមការងារយើង អាចធ្វើរោគវិនិច្ឆ័យកូនរបស់អ្នកបានត្រឹមត្រូវ។ សូមមើលសេចក្តីលម្អិតនៃដំណើរការរបស់ពួកយើងនៅទីនេះ។ យើងគិតថ្លៃសេវា ៨០ដុល្លា សម្រាប់ការពិគ្រោះយោបល់ និង ១៤០ដុល្លា សម្រាប់ការវាយតម្លៃ ដែលអាចមានរយៈពេលដល់ទៅ៣ម៉ោង (ប៉ុន្តែការវាយតម្លៃនេះមិនទាមទារចំពោះកុមារគ្រប់រូបឡើយ)។ ថ្លៃនៃវគ្គព្យាបាលរបស់យើងអាស្រ័យលើរយៈពេល៖ ៦០ដុល្លា សម្រាប់វគ្គព្យបាល ៤០នាទី ឬ ៨០ដុល្លា សម្រាប់មួយម៉ោង។
តើធានារ៉ាប់រងអាចបង់ថ្លៃសេវាព្យាបាលបានដែរឬទេ?
សូមទាក់ទងក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នកដើម្បីអោយដឹងថាតើកញ្ចប់សេវាកម្មរបស់អ្នកគ្របដណ្តប់លើថ្លៃសេវាដែលគ្លីនិកយើងផ្តល់ជូនដែរឬទេ។

កូនរបស់ខ្ញុំកំពុងមានបញ្ហាការនិយាយ / ភាសា / ការបញ្ចុកចំណី។ តើខ្ញុំគួរធ្វើដូចម្តេច?
សូមធ្វើការណាត់ជួបជាមួយគ្លីនិកសម្រាប់ការពិគ្រោះយោបល់ដំបូង។ ការណាត់ជួបនេះអនុញ្ញាតអោយក្រុមការងារយើងអាចពិនិត្យមើលឡើងវិញពីប្រវត្តិរបស់កូនលោកអ្នក ពិភាក្សាអំពីការព្រួយបារម្ភរបស់អ្នក និងធ្វើការសង្កេត។ បន្ទាប់មកយើងអាចផ្តល់ដំបូន្មានថាតើ កូនរបស់អ្នកត្រូវការ ការព្យាបាលការនិយាយជាបន្ទាន់ ឬក៏គួរតែរង់ចាំពី៣ទៅ៣ខែមុនពេលចាប់ផ្តើមព្យាបាល។ ពួកយើងផ្តល់ការណែនាំដល់អ្នកប្រសិនបើកូនរបស់អ្នកត្រូវការជួបជាមួយអ្នកជំនាញសុខភាពដទៃទៀត។

តើខ្ញុំអាចដឹងដោយរបៀបណាថាកូនរបស់ខ្ញុំលូតលាស់ខុសប្រក្រតី?
លោកអ្នកមិនអាចដឹងបានទេ ប្រសិនបើគ្មានការវាយតម្លៃដែលធ្វើឡើងដោយអ្នកជំនាញព្យាបាលការនិយាយ ឬអ្នកជំនាញព្យាបាលមុខងារពិសេស។ ប្រសិនបើកូនរបស់អ្នកមិនមានការអភិវឌ្ឍដូចកុមារដទៃដែលមានអាយុស្របាលគ្នា យើងស្នើឱ្យអ្នកធ្វើការណាត់ជួបជាមួយគ្លីនិក។ ការពារ គឺប្រសើរជាងការព្យាបាល។

កូនរបស់ខ្ញុំកំពុងមានបញ្ហាក្នុងការចូលរួមសកម្មភាពនៅក្នុងថ្នាក់រៀន។ តើខ្ញុំគួរធ្វើដូចម្តេច?
ការព្យាបាលមុខងារពិសេសនៅសាលារៀនអាចជួយអោយកូនរបស់អ្នកសម្រេចបាននូវសក្តានុពលពេញលេញរបស់គេក្នុងការរៀនសូត្រ។ អ្នកជំនាញព្យាបាលមុខងារពិសេសអាចចុះទៅពិនិត្យ កន្លែងរៀនសូត្ររបស់កូនលោកអ្នក សកម្មភាពនិងជំនាញបុគ្គលរបស់ពួកគេដូចជាការរៀបចំ និង ការយកចិត្តទុកដាក់ និងបន្ទាប់មកផ្តល់យុទ្ធសាស្រ្តលក្ខណៈឯកជនដើម្បីជួយកូនរបស់អ្នកអោយទទួលបានជោគជ័យ។ គ្លីនិក ហេបភី ឃីដ ផ្តល់ជូនសេវាព្យាបាលតាមសាលារៀនជាផ្នែកមួយនៃការព្យាបាល។

តើគ្លីនិករបស់អ្នកព្យាបាលតែកុមារឬ?
បើទោះបីជា គ្លីនិក យើង ឈ្មោះ ហេបភី ឃីដ ប៉ុន្តែយើងអាចផ្តល់ការព្យាបាលការនិយាយនិង ការព្យាបាលមុខងារពិសេសដល់មនុស្សពេញវ័យដែលមានបញ្ហាការនិយាយនិងភាសាបាន ឬតម្រូវការស្ដារផ្សេងៗដូចជា ការដាច់សរសៃឈាម ការរងរបួសទង្គិចខួរក្បាល ឬជម្ងឺចុះខ្សោយដែលប៉ះពាល់ដល់សមត្ថភាពនិយាយ បរិភោគ ឬបំពេញកិច្ចការប្រចាំថ្ងៃផ្សេងទៀត។

តើនរណាជាអ្នកផ្តល់សេវាកម្ម?
សេវាកម្មត្រូវបានផ្តល់ជូនដោយអ្នកជំនាញព្យាបាលការនិយាយនិងមុខងារពិសេសជាជនជាតិបរទេស និងជំនួយការព្យាបាលជាជនជាតិខ្មែរ។ ជួបជាមួយបុគ្គលិករបស់យើងនៅទីនេះ។

តើខ្ញុំអាចថតការព្យាបាលក្នុងឧបករណ៍អេឡិចត្រូនិចផ្ទាល់ខ្លួនរបស់ខ្ញុំបានឬទេ?
ចាសបាន វានឹងមានប្រយោជន៍សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួននៅផ្ទះ។

តើមានអ្វីខ្លះកើតឡើងក្នុងអំឡុងពេលពិគ្រោះយោបល់? តើវាមានរយៈពេលប៉ុន្មាន?
ការពិគ្រោះយោបល់លើកដំបូងមានរយៈពេលមួយម៉ោង។ ការពិគ្រោះយោបល់នេះអនុញ្ញាតអោយក្រុមការងារយើង ស្វែងយល់អំពីប្រវត្តិជម្ងឺ ពិភាក្សាអំពីកង្វល់ និងគោលដៅរបស់អតិថិជន និងកំណត់ផែនការរួមមួយ។

តើខ្ញុំគួរតែឆ្លងកាត់ដំណាក់កាលពិគ្រោះយោបល់ទៀតទេ ប្រសិនបើខ្ញុំបានធ្វើវារួចទៅហើយ នៅឯគ្លីនិកព្យាបាលមួយផ្សេងទៀត?
អ្នកមានសិទ្ធពេញលេញក្នុងការស្វែងរកជម្រើសទីពីរ។ ប្រសិនបើកូនរបស់អ្នកធ្លាប់បានទទួលការព្យាបាលនៅគ្លីនិកមួយផ្សេង សូមភ្ជាប់មកជាមួយនូវរបាយការណ៍ពាក់ព័ន្ធដើម្បីអោយយើងអាចពិនិត្យមើល។ ក្រុមការងារយើងនៅតែតម្រូវឱ្យអ្នកធ្វើការពិគ្រោះយោបល់ដំបូងនៅគ្លីនិកពួកយើងដើម្បីបង្កើតទំនាក់ទំនងជាមួយកូនរបស់អ្នកនិងពិភាក្សាអំពីគោលដៅនិងការព្រួយបារម្ភរបស់អ្នក។

តើអ្នកធ្វើអ្វីខ្លះនៅក្នុងការព្យាបាល? តើការព្យាបាលមួយវគ្គៗ នឹងញឹកញាប់យូរប៉ុណ្ណាដែរ?
ភាពញឹកញាប់និងរយៈពេលនៃការព្យាបាលគឺនឹងត្រូវបានចរចារជាមួយអ្នក។ ការព្យាបាលគួរតែធ្វើឡើង យ៉ាងតិច១ដងក្នុងមួយសប្តាហ៍។ ការព្យាបាល១វគ្គអាចមានរយៈពេលចាប់ពី ៣០នាទី ទៅ១ម៉ោង អាស្រ័យលើអាយុនិងតម្រូវការរបស់របស់កុមារ។ វគ្គព្យាបាលជាមួយកុមាររួមមានសកម្មភាព ល្បែងកំសាន្ត និងការធ្វើលំហាត់ប្រាណដែលមានពាក់ព័ន្ធទៅនឹងតម្រូវការរបស់កុមារ។ យើងចង់ផ្តល់ជូននូវការព្យាបាលដែលសប្បាយរីករាយ ដើម្បីឱ្យកុមារមានទឹកចិត្តចូលរួម។

តើខ្ញុំអាចទុកកូនខ្ញុំតែឯងក្នុងពេលព្យាបាលដែរឬទេ?
យើងតម្រូវឱ្យមាតាបិតាឬអាណាព្យាបាលមានវត្តមានក្នុងអំឡុងពេលព្យាបាល។ វគ្គព្យាបាលគឺមិនមែនគ្រាន់តែជាការធ្វើការជាមួយកុមារប៉ុណ្ណោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងការបណ្តុះបណ្តាលដល់ ឪពុកម្តាយ ឬអាណាព្យាបាល ពីបច្ចេកទេសដែលអាចប្រើប្រាស់ជាមួយកូនបាននៅផ្ទះ។

តើរយៈពេលប៉ុន្មានដែលកូនរបស់ខ្ញុំនឹងត្រូវទទួលការព្យាបាល?
នេះជាសំណួរពិបាកឆ្លើយពីព្រោះកុមារម្នាក់ៗគឺខុសគ្នា។ សម្រាប់កុមារដែលមានបញ្ហាធ្ងន់ធ្ងរដូចជា
កុមារអូទីស្សឹម ការព្យាបាលការនិយាយត្រូវចំនាយពេលយូរ។ កុមារដែលមានបញ្ហាទាក់ទងនឹងការនិយាយឬភាសាកម្រិតស្រាល ការព្យាបាលអាចប្រើរយៈពេលចាប់ពី ៦ ទៅ ១២ខែ ប៉ុន្តែវាក៏អាស្រ័យលើ ការឆ្លើយតបរបស់កុមារចំពោះការព្យាបាល ការតាមដានពីស្ថានភាពរបស់កុមារនៅផ្ទះ និងភាពញឹកញាប់នៃវគ្គព្យាបាល។

មានសំណួរ? ពួកយើងរីករាយនឹងស្តាប់លោកអ្នក! សូមផ្ញើរអ៊ីម៉េលមកកាន់ hello@happykidsclinicpp.com ឬ ទូរស័ព្ទមកលេខ ០៧៧ ៧១៥ ៥៧៨ ។

Show Buttons
Hide Buttons