អ្នកស្រី ឡៅ ស្រីអូន

អ្នកស្រី ឡៅ ស្រីអូន

អ្នកស្រី ឡៅ ស្រីអូន មានបទពិសោធន៍ធ្វើការជាមួយជនពិការអស់រយៈពេល១០ ឆ្នាំមកហើយ។ មុនពេលធ្វើការជាមួយគ្លីនិក ហេបភី ឃីដ អ្នកស្រីជាអ្នកព្យាបាលដោយចលនា (physiotherapist) នៅអង្គការ ការីតាសកម្ពុជា (Caritas Cambodia) ដែលជាមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តសម្រាប់ កុមារនិងមនុស្សជំទង់។

អ្នកស្រី បានផ្តល់ការវាយតម្លៃនិងអន្តរាគមន៍ដល់កុមារដែលមានបញ្ហា អូទីស្សឹម( autism)  ពិការចលនករខួរក្បាល (cerebral palsy)  កុមារដោនស៊ីនដ្រូម(down syndrome) និង និងភាពពិការភាពផ្សេងៗទៀត។

ស្រីអូន បានទទួលសញ្ញាបត្រការព្យាបាលដោយចលនា (physiotherapy) ពីសាលាបច្ចេកទេស ថែទាំវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក្នុងរាជធានីភ្នំពេញ។ គាត់បានទទួលវគ្គបណ្តុះ​បណ្តាលជាច្រើនទៀតអំពី ការបញ្ចុកអាហារ ការព្យាបាលមុខងារពិសេសេ និងមូលដ្ឋានគ្រឹះនៃ ការព្យាបាលការនិយាយ។

ស្រីអូន ចូលចិត្តធ្វើការជាមួយកុមារដែលមានការពិបាកក្នុងការលូតលាស់ ក៏ដូចជាការផ្តល់ជូន សេវាសមរម្យដល់ពួកគេ។

Show Buttons
Hide Buttons