ប្រវត្តិ

khema_w320

ហេបភី ឃីដ គ្លីនិក (Happy Kids Clinic) ត្រូវបានបង្កើតឡើងដោយក្រុមការងាររបស់ អង្គការ អូអាយស៊ី កម្ពុជា (OIC Cambodia) ដែលជា អង្គការមិនមែនរដ្ឋាភិបាលកម្ពុជាមួយធ្វើការជម្រុញឲ្យមានការរីកដុះដាល សេវាព្យាបាលការនិយាយនិងលេបអាហារនៅក្នុងប្រទេសកម្ពុជា និងជួយទៅដល់អ្នកដែលមានបញ្ហាពិបាកក្នុងការប្រាស្រ័យទាក់ទងនិងលេបអាហារ។

អង្គការ អូអាយស៊ី កម្ពុជា បង្កើតឡើងក្នុងគោលបំណងផ្តល់ឱ្យប្រជាជននៅក្នុងប្រទេសកម្ពុជា ដែលត្រូវការ ការព្យាបាលការនិយាយ ជាពិសេសអ្នកដែលរស់នៅក្នុងភាពក្រីក្រអាចទទួលបាននូវសេវាព្យាបាលនេះដែរ។ នៅក្នុងប្រទេសកម្ពុជា មនុស្សប្រហែលម្នាក់ក្នុងចំណោមមនុស្ស២៥នាក់ ត្រូវការ ការព្យាបាល ការនិយាយ។ ទោះបីជាយ៉ាងនេះក៏ដោយ នៅមិនទាន់មានកម្មវិធីសិក្សាកំរិតសាកលវិទ្យាល័យណាមួយនៅក្នុងប្រទេសកម្ពុជា ផ្តល់កម្មវិធីសិក្សាអំពីជំនាញព្យាបាលការនិយាយនេះ ដើម្បីបណ្តុះបណ្តាលប្រជាជនក្នុងស្រុកនៅឡើយទេ ហើយទនឹ្ទមនឹងនេះ ការយល់ដឹងអំពីការព្យាបាលការនិយាយក៏នៅមានកំរិតទាំងនៅក្នុងជួររដ្ឋាភិបាល និងសហគមន៍ខ្មែរ។

 

អង្គការ អូអាយស៊ី កម្ពុជា ប្តេជ្ញាផ្លាស់ប្តូរស្ថានភាពនេះ។

 

បីឆ្នាំបន្ទាប់ពី អង្គការ អូអាយស៊ី កម្ពុជា រកឃើញបញ្ហានេះ អង្គការ ទទួលស្គាល់ពីតម្រូវការនៃ ការបើកគ្លីនិកឯកជនមួយក្នុងរាជធានីភ្នំពេញ។ គ្លីនិកនេះនឹងធ្វើការលើកកម្ពស់ការយល់ដឹងអំពីកំសោយប្រាស្រ័យទាក់ទងនៅក្នុងប្រទេសកម្ពុជា និងផ្តល់ជូននូវសេវាព្យាបាលមុខងារពិសេស (Occupational therapy) និង ការព្យាបាលការនិយាយ (Speech therapy) ដល់កុមារដើម្បីអោយពួកគេអាចទៅសាលារៀន និងចូលរួមយ៉ាងពេញលេញក្នុងសង្គម។

គ្លីនិកក៏អនុញ្ញាតឱ្យ អង្គការ អូអាយស៊ី កម្ពុជា បណ្តុះបណ្តាលប្រជាជនកម្ពុជានូវជំនាញ ព្យាបាលការនិយាយនេះដែរ។
សំខាន់ជាងនេះទៀត ប្រាក់ចំណេញដែលគ្លីនិករកបាននឹងត្រូវបរិច្ចាគដល់ការងារសប្បុរសធម៌ ដែល អង្គការ អូអាយស៊ី កម្ពុជា កំពុងតែធ្វើ។

Show Buttons
Hide Buttons