អ្នកស្រី រុស ប្រាយស៏

អ្នកស្រី រុស ប្រាយស៏

អ្នកស្រី រុស ប្រាយស៏ គឺជាអ្នកជំនាញព្យាបាលការនិយាយជនជាតិអូស្រ្តាលីដែលបានរស់នៅក្នុងប្រទេស កម្ពុជាអស់រយៈពេលជាង១០ ឆ្នាំមកហើយ។ ថ្មីៗនេះគាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកអភិវឌ្ឍន៍បែប វិជ្ជមាន (Transformational Development)។

ប្រវត្តិការងារអំពីការព្យាបាលការនិយាយរបស់គាត់គឺ ការធ្វើការជាមួយអ្នកដែលមានតម្រូវការមធ្យោបាយចំរុះដើម្បីប្រាស្រ័យទាក់ទងដោយប្រើ ប្រព័ន្ធប្រាស្រ័ទាក់ទង ជំនួយ និងជំនួស (Alternative and Augmentative Communication-ACC) ដើម្បីបង្កើនការចូលរួមរបស់ពួកគេនៅក្នុងសហគមន៍។
អ្នកស្រី រុស មោះមុតក្នុងការអភិវឌ្ឍន៍ធនធាននិងការអប់រំ អំពីការព្យាបាលការនិយាយដែលសមស្រប សម្រាប់ប្រជាជនកម្ពុជានិងធ្វើអោយពួកគេទទួលបានសេវានេះគ្រប់ៗគ្នា។ គាត់ចូលចិត្តស្វែងយល់ពី កន្លែងថ្មីៗ អាន និងចំណាយពេលកំសាន្តជាមួយក្រុមគ្រួសាររបស់គាត់។

Show Buttons
Hide Buttons