អានី ចនសុន

អានី ចនសុន

អានី គឺជាអ្នកជំនាញព្យាបាលការនិយាយនិងភាសា មកពីប្រទេសអង់គ្លេស។ គាត់បានធ្វើការនៅទីក្រុងឡុងដ៏តាំងពីឆ្នាំ ២០០៩ ដោយធ្វើការនៅតាមមន្ទីរពេទ្យនិងជាក្រុមសហគមន៍។ ជំនាញឯកទេសរបស់កញ្ញាអានីរួមមានការធ្វើការជាមួយអ្នកដែលមានរបួសឈឺចាប់ក្នុងខួរក្បាល និងការពិបាកក្នុងការលេបអាហារ ។ មុនពេលបានក្លាយជាអ្នកជំនាញព្យាបាលការនិយាយនិងភាសា កញ្ញាអានី បានមានបទពិសោធន៍ការងារយ៉ាងច្រើនក្នុងតួនាទីជួយទ្រទ្រង់ទៅដល់កុមារដែលមានបញ្ហាអូទីហ្សឹម និងពិការភាពផ្សេងៗទៀត ។ កញ្ញាអានី ក៏មានបរិញ្ញាប័ត្រផ្នែកចិត្តវិទ្យាផងដែរ។ ក្នុងពេលទំនេរ កញ្ញាអានីចូលចិត្តជួបប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងស្វែងយល់ពីទីកន្លែងថ្មីៗ ។

Show Buttons
Hide Buttons