ធីម

ធីម បានធ្វើការជាមួយកុមារ និងមនុស្សធំដែលមានបញ្ហាការទំនាក់ទំនងផ្សេងៗគ្នា តាំងពីឆ្នាំ២០១១មកម្លេះ ។
ហានណា
ហានណា គឺជា អ្នកព្យាបាលការនិយាយ និងភាសា មកពីភាគខាងជើងនៃចក្រភពអង់គ្លេស។ ហានណា បានរីករាយនិងបទពិសោធន៍ធ្វើការជាមួយកុមារ ជាង៨ឆ្នាំមកហើយ ក្នុងកន្លែងផ្សេងៗគ្នា ដូចជានៅសាលារៀន គ្លីនិច និងកុមារនៅតាមមណ្ឌល។ គាត់ មានចំណាប់អារម្មណ៍ចូលរួមធ្វើការជាមួយកុមារដែលមានការនិយាយពីរភាសា និងធ្វើការជាមួយកុមារដែលមានការពិបាកក្នុងការបញ្ចេញសំលេង។ នៅពេលទំនេរគាត់ចូលចិត្តសកម្មភាពនៅខាងក្រៅ ដូចជាការជិះកង់ ឡើងភ្នំ និងការបោះតង់។
អានី ចនសុន

អានី គឺជាអ្នកជំនាញព្យាបាលការនិយាយនិងភាសា មកពីប្រទេសអង់គ្លេស។ គាត់បានធ្វើការនៅទីក្រុងឡុងដ៏តាំងពីឆ្នាំ ២០០៩ ដោយធ្វើការនៅតាមមន្ទីរពេទ្យនិងជាក្រុមសហគមន៍។ ជំនាញឯកទេសរបស់កញ្ញាអានីរួមមានការធ្វើការជាមួយអ្នកដែលមានរបួសឈឺចាប់ក្នុងខួរក្បាល និងការពិបាកក្នុងការលេបអាហារ ។ មុនពេលបានក្លាយជាអ្នកជំនាញព្យាបាលការនិយាយនិងភាសា កញ្ញាអានី បានមានបទពិសោធន៍ការងារយ៉ាងច្រើនក្នុងតួនាទីជួយទ្រទ្រង់ទៅដល់កុមារដែលមានបញ្ហាអូទីហ្សឹម និងពិការភាពផ្សេងៗទៀត ។ កញ្ញាអានី ក៏មានបរិញ្ញាប័ត្រផ្នែកចិត្តវិទ្យាផងដែរ។ ក្នុងពេលទំនេរ កញ្ញាអានីចូលចិត្តជួបប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងស្វែងយល់ពីទីកន្លែងថ្មីៗ ។
អ្នកនាង ឃ្លែរ សលធឺរ

អ្នកនាង ឃ្លែរ សលធឺរ បានធ្វើការជាអ្នកជំនាញព្យាបាលការនិយាយអស់រយៈពេល ១២ ឆ្នាំមកហើយ ភាគច្រើនជាមួយនឹងកុមារនិងគ្រួសាររបស់សហគមន៍ជនជាតិដើមភាគតិចដែលរស់នៅក្នុងភាគខាងជើងនៃប្រទេសអូស្ត្រាលី។
កញ្ញា កង ពិសី

ពិសី (ឈ្មោះហៅក្រៅ គន្ធា) មានបទពិសោធន៍ក្នុងការធ្វើការជាមួយកុមាររយៈពេលប្រាំឆ្នាំ ។ មុនពេល ចូលមកធ្វើការនៅក្នុងគ្លីនិកហេបភី ឃីដ គាត់ធ្លាប់ធ្វើការនៅសាលារៀនអន្តរជាតិហ្គិវវិងទ្រី (Giving Tree International School) វិហាសាសនាគ្រិស្ត និង សាលារៀនអន្តរជាតិ CMIS ។ គន្ធា ចូលចិត្តធ្វើការជាមួយកុមារ ជាពិសេសកុមារក្រីក្រ និងចូលចិត្តការងារចម្អិនម្ហូបអាហារជាមួយក្រុមគ្រួសារ ។
អ្នកស្រី ឡៅ ស្រីអូន

អ្នកស្រី ឡៅ ស្រីអូន មានបទពិសោធន៍ធ្វើការជាមួយជនពិការអស់រយៈពេល១០ ឆ្នាំមកហើយ។ មុនពេលធ្វើការជាមួយគ្លីនិក ហេបភី ឃីដ អ្នកស្រីជាអ្នកព្យាបាលដោយចលនា (physiotherapist) នៅអង្គការ ការីតាសកម្ពុជា (Caritas Cambodia) ដែលជាមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តសម្រាប់ កុមារនិងមនុស្សជំទង់។
អ្នកស្រី រុស ប្រាយស៏

អ្នកស្រី រុស ប្រាយស៏ គឺជាអ្នកជំនាញព្យាបាលការនិយាយជនជាតិអូស្រ្តាលីដែលបានរស់នៅក្នុងប្រទេស កម្ពុជាអស់រយៈពេលជាង១០ ឆ្នាំមកហើយ។ ថ្មីៗនេះគាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកអភិវឌ្ឍន៍បែប វិជ្ជមាន (Transformational Development)។