អ្នកនាង ឃ្លែរ សលធឺរ

អ្នកនាង ឃ្លែរ សលធឺរ

អ្នកនាង ឃ្លែរ សលធឺរ បានធ្វើការជាអ្នកជំនាញព្យាបាលការនិយាយអស់រយៈពេល ១២ ឆ្នាំមកហើយ ភាគច្រើនជាមួយនឹងកុមារនិងគ្រួសាររបស់សហគមន៍ជនជាតិដើមភាគតិចដែលរស់នៅក្នុងភាគខាងជើងនៃប្រទេសអូស្ត្រាលី។

ឃ្លែរ បានបម្រើការងារនៅក្នុងវិស័យពិការភាព កម្មវិធីសុខភាពត្រចៀក ការស្រាវជ្រាវអំពីជនជាតិដើមភាគតិច និងធ្វើការជាមួយនាយកដ្ឋានអប់រំរបស់ប្រទេសអូស្ត្រាលី។ ចំណាប់អារម្មណ៍ក្នុងវិស័យព្យាបាលរបស់គាត់គឺទាក់ទងនឹង កុមារដែលប្រីពីរភាសាក្នុងការនិយាយ និងការប្រាស្រ័យទាក់ទងក្នុងសង្គម។ ពេលទំនេរ ឃ្លែរ ចូលចិត្ត កីឡាឡើងជញ្ជាំង (rockclimbing) រាំ និង ហាត់យូហ្គា។

Show Buttons
Hide Buttons