ធីម

ធីម បានធ្វើការជាមួយកុមារ និងមនុស្សធំដែលមានបញ្ហាការទំនាក់ទំនងផ្សេងៗគ្នា តាំងពីឆ្នាំ២០១១មកម្លេះ ។
ហានណា
ហានណា គឺជា អ្នកព្យាបាលការនិយាយ និងភាសា មកពីភាគខាងជើងនៃចក្រភពអង់គ្លេស។ ហានណា បានរីករាយនិងបទពិសោធន៍ធ្វើការជាមួយកុមារ ជាង៨ឆ្នាំមកហើយ ក្នុងកន្លែងផ្សេងៗគ្នា ដូចជានៅសាលារៀន គ្លីនិច និងកុមារនៅតាមមណ្ឌល។ គាត់ មានចំណាប់អារម្មណ៍ចូលរួមធ្វើការជាមួយកុមារដែលមានការនិយាយពីរភាសា និងធ្វើការជាមួយកុមារដែលមានការពិបាកក្នុងការបញ្ចេញសំលេង។ នៅពេលទំនេរគាត់ចូលចិត្តសកម្មភាពនៅខាងក្រៅ ដូចជាការជិះកង់ ឡើងភ្នំ និងការបោះតង់។
អ្នកនាង ឃ្លែរ សលធឺរ

អ្នកនាង ឃ្លែរ សលធឺរ បានធ្វើការជាអ្នកជំនាញព្យាបាលការនិយាយអស់រយៈពេល ១២ ឆ្នាំមកហើយ ភាគច្រើនជាមួយនឹងកុមារនិងគ្រួសាររបស់សហគមន៍ជនជាតិដើមភាគតិចដែលរស់នៅក្នុងភាគខាងជើងនៃប្រទេសអូស្ត្រាលី។
អ្នកស្រី រុស ប្រាយស៏

អ្នកស្រី រុស ប្រាយស៏ គឺជាអ្នកជំនាញព្យាបាលការនិយាយជនជាតិអូស្រ្តាលីដែលបានរស់នៅក្នុងប្រទេស កម្ពុជាអស់រយៈពេលជាង១០ ឆ្នាំមកហើយ។ ថ្មីៗនេះគាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកអភិវឌ្ឍន៍បែប វិជ្ជមាន (Transformational Development)។