គ្លីនិក ហេបភី ឃីដ ផ្តល់ជូនសេវាព្យាបាលមុខងារពិសេស និង ព្យាបាលការនិយាយ ដល់ក្រុមគ្រួសារ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ បុគ្គលិកគ្លីនិករបស់យើងរួមមានអ្នកជំនាញ ព្យាបាលមុខងារពិសេស និងការនិយាយ ដែលបានបណ្តុះបណ្តាលពីបរទេស និងជំនួយការព្យាបាលជនជាតិខ្មែរ ។
ជំនាញព្យាបាលការនិយាយ
តើជំនាញព្យាបាលការនិយាយគឺជាអ្វី?
ជំនាញព្យាបាលការនិយាយរួមបញ្ចូលនូវ ការវាយតម្លៃ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ដល់បុគ្គលដែលមានការលំបាក ឬកំសោយប្រាស្រ័យទាក់ទង។ ជំនាញព្យាបាលការនិយាយគឺជា ដំណើរការដែលមានលក្ខណៈខុសគ្នាស្រឡះពីការអញ្ជើញទៅជួបវេជ្ជបណ្ឌិត។ វាពាក់ព័ន្ធនឹងការវាយតម្លៃយ៉ាងល្អិតល្អន់ ហើយការព្យាបាលក៏ត្រូវប្រើរយៈពេលយូរ។ វាមិនមែនជាវិធីសាស្ដ្រ “ព្យាបាលឆាប់រហ័ស” ដូចជាការព្យាបាលដោយទទួលទានថ្នាំនោះឡើយ។
តើកំសោយប្រាស្រ័យទាក់ទងគឺជាអ្វី?
កំសោយប្រាស្រ័យទាក់ទងធ្វើឱ្យកុមារមិនអាចបរិយាយនូវអត្ថន័យដែលពួកគេចង់ប្រាប់ទៅកាន់ពិភពលោកខាងក្រៅ ឬ មិនអាចយល់ពីអ្វីដែលអ្នកដទៃកំពុងនិយាយមកកាន់ពួកគេ។ ឧទាហរណ៍មួយចំនួននៃកំសោយប្រាស្រ័យទាក់ទងរួមមាន៖
- កុមារដែលមិននិយាយឬនិយាយបានតែមួយពាក្យៗ នៅពេលដែលពួកគេមានអាយុលើសពី ២ឆ្នាំ។
- កុមារដែលបញ្ចេញសូរសំលេងមិនត្រឹមត្រូវ និងនិយាយទៅគេពិបាកយល់នៅពេលពួកគេ មានអាយុលើសពី ៣ឆ្នាំ
- កុមារដែលនិយាយត្រដិត (ឧ “ស-ស-សុំទឹកដោះបន្តិចបានមក”)
- កុមារដែលហាក់ដូចជាមិនយល់ពីសេចក្ដីណែនាំដែលក្រុមគ្រួសារ ឬ គ្រូ ប្រាប់អោយពួកគេធ្វើ (ឧទាហរណ៍៖ ពួកគេអាចនឹងភ្លេចនូវអ្វីដែលជាជំហានបន្ទាប់ ឬយល់ខុសតែម្តង)
- កុមារដែលលាយប្រយោគបញ្ចូលគ្នា ឬ ប្រើពាក្យមិនត្រឹមត្រូវតាមលំដាប់លំដោយ (ឧ “របស់ខ្ញុំគឺជាតុក្កតានោះ”)
- កុមារដែលមិនយល់ពីរបៀបរបបនៃការប្រាស្រ័យទាក់ទងក្នុងសង្គម (ឧ. ឈរជិតនឹងអ្នកដទៃពេក និយាយអ្វីដែលឈ្លើយ និយាយតែពីខ្លួនឯង ឬមិនស្តាប់អ្នកដទៃ)
តើអ្នកណាខ្លះ អាចនឹងត្រូវការការព្យាបាលការនិយាយ?
កុមារដែលមិនមានការពិបាកផ្សេងទៀត នៅតែអាចមានបញ្ហាក្នុងការនិយាយដោយគ្មានមូលហេតុច្បាស់លាស់។ កុមារដទៃទៀតដែលអាចទទួលបានប្រយោជន៍ពីការព្យាបាលការនិយាយ រួមមានកុមារដែលមាន៖
- អូទីស្សឹម (Autism)
- ពិការចលនាខួរក្បាល (Cerebral palsy)
- កុមារដោនស៊ីនដ្រូម(Down’s syndrome)
- ការរងរបួសទង្គិចខួរក្បាល (Brain injury)
ការព្យាបាលមុខងារពិសេស
តើការព្យាបាលមុខងារពិសេសជាអ្វី?
ការព្យាបាលមុខងារពិសេស ទាក់ទងនឹងការលើកកំពស់ សុខភាពនិងសុខុមាលភាព តាមរយៈមុខងារពិសេស។ អ្នកជំនាញព្យាបាលមុខងារពិសេសអាចនឹងជួយបុគ្គលម្នាក់ តាមរយៈការកែសម្រួលបរិស្ថាន ឬកិច្ចការ ឬក៏បង្រៀនជំនាញថ្មីៗ។
តើមុខងារពិសេសអ្វីខ្លះដែលកុមារអាចនឹងត្រូវធ្វើ?
មុខងារពិសេសរាប់បញ្ចូលពីអ្វីទាំងអស់ដែលពួកយើងចង់បាន ត្រូវការ និងត្រូវបានរំពឹងទុកថានឹងធ្វើនៅ ក្នុងជីវិតប្រចាំថ្ងៃ។ សម្រាប់កុមារ មុខងារពិសេសអាចរួមមាន៖
- ការលេង
- ការទៅសាលារៀន
- ការបញ្ចុកអាហារ
- ការចូលបង្គន់
- ការស្លៀកពាក់
- ការសរសេរដោយដៃ
- ការរៀនពីជំនាញថ្មីៗ
តើហេតុអ្វីបានជាអ្នកជំនាញព្យាបាលមុខងារពិសេស ត្រូវធ្វើការងារជាមួយកុមារ?
អ្នកជំនាញព្យាបាលមុខងារពិសេស អាចនឹងធ្វើការជាមួយកុមារនៅផ្ទះ សាលារៀនរបស់ពួកគេ ឬក៏គ្លីនិកដើម្បីជួយអោយពួកគេសម្រេចនូវគោលដៅអភិវឌ្ឍន៍ដូចជា ជំនាញចលនាតូច ឬដើម្បីបង្កើនឯករាជ្យភាពនៅក្នុងកិច្ចការប្រចាំថ្ងៃដូចជា ការស្លៀកពាក់និងការបញ្ចុកអាហារ។ អ្នកជំនាញព្យាបាលមុខងារពិសេសអាចនឹងប្រើការវាយតម្លៃឯកទេស ឬក្រៅផ្លូវការដើម្បីកំណត់ពីតម្រូវការដែលកិច្ចការផ្សេងៗតម្រូវឱ្យកុមារបំពេញ។ អ្នកជំនាញព្យាបាលមុខងារពិសេស រចនាកម្មវិធីតាមកម្រិត ដើម្បីជួយកុមារក្នុងការកសាងជំនាញនានាដែលពួកគេត្រូវការចាំបាច់ដូចជា ការលេង ឬផ្ដល់យុទ្ធសាស្រ្តដើម្បីកែលំអរបរិស្ថានសាលារៀនឱ្យសមស្របទៅនឹងតម្រូវការនានារបស់កុមារម្នាក់ៗ និងបង្កើនទំនុកចិត្ត និងការគោរពខ្លួនឯង។
តើនរណាខ្លះអាចនឹងត្រូវការ ការព្យាបាលមុខងារពិសសនេះ?
កុមារជាច្រើនប្រហែលជាធ្លាប់មានបញ្ហាប្រឈមក្នុងការបំពេញកិច្ចការប្រចាំថ្ងៃដោយឯករាជ្យ និងប្រហែលជាអាចទទួលបានអត្ថប្រយោជន៍ពីការធ្វើការជាមួយអ្នកជំនាញព្យាបាលមុខងារពិសេស។ ការព្យាបាលនេះអាចជួយកុមារដែលមាន៖
- បញ្ហាអូទីស្សឹម (Autism Spectrum Disorder)
- បញ្ហាខ្វះការយកចិត្តទុកដាក់ រពឹសខុសប្រក្រតី (Attention Deficit Hyperactivity Disorder)
- បញ្ហាដំណើរការញាណ (Sensory Processing Disorder)
- ការលូតលាស់យឺតយ៉ាវ (Developmental delay)
- ការស្តារក្រោយពីរងរបួស (Rehabilitation following an injury)
មានសំណួរ? ពួកយើងរីករាយនឹងស្តាប់លោកអ្នក! សូមផ្ញើរអ៊ីម៉េលមកកាន់ hello@happykidsclinicpp.com ឬ ទូរស័ព្ទមកលេខ ០៧៧ ៧១៥ ៥៧៨ ។